រុស្ស៊ីនឹងផ្អាកការបង្ហូរឧស្ម័នទៅកាន់បណ្ដាប្រទេសអឺរ៉ុបនៅក្នុងថ្ងៃនេះ!!
Breaking News

រុស្ស៊ីនឹងផ្អាកការបង្ហូរឧស្ម័នទៅកាន់បណ្ដាប្រទេសអឺរ៉ុបនៅក្នុងថ្ងៃនេះ!!

លំហូរឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream Baltic Sea ត្រូវបានផ្អាក។
ប្រតិបត្តិករ Nord Stream AG បាននិយាយថា ការបង្ហូរឧស្ម័ននឹងបិទរយៈពេល 10 ថ្ងៃចាប់ពីថ្ងៃច័ន្ទទី11 ខែកក្កដា នេះតទៅ សម្រាប់ការងារថែទាំជាប្រចាំ ។ ក្នុងអំឡុងពេលនោះ លំហូរឧស្ម័នទាំងអស់តាមរយៈបំពង់បង្ហូរឧស្ម័ននឹងត្រូវបានបញ្ឈប់ ។ ក្រុមហ៊ុនបានគូសបញ្ជាក់ថា ការបញ្ឈប់ការបង្ហូរឧស្ម័ននេះត្រូវបានយល់ព្រមជាមួយដៃគូទាំងអស់រួចហើយ ។

កាលពីខែមុន ថាមពលយក្សរបស់រុស្ស៊ីបានកាត់បន្ថយបរិមាណឧស្ម័នដែលបានបញ្ជូនទៅកាន់ប្រទេសអាល្លឺម៉ង់តាមបំពង់ចំនួន 60% ដោយសារតែបញ្ហាប្រឈមក្នុងប្រតិបត្តិការ ដែលបណ្តាលមកពីការបរាជ័យក្នុងការប្រគល់ទួរប៊ីនពីសំណាក់ប្រទេសកាណាដា ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck បានប្រកែកថាវាជា «ការសម្រេចចិត្តខាងនយោបាយ»។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *