Breaking News

រុស្ស៊ីនិយាយថា អ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្ទុះរថយន្ត សម្លាប់កូនស្រីមនុស្សជំនិតរបស់លោក ពូទីន

អាជ្ញាធររុស្ស៊ីបានបង្ហើបឱ្យដឹងថា កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែនគឺជាអ្នកនៅពីក្រោយការបំផ្ទុះរថយន្តដែលបានសម្លាប់អ្នកនាង Darya Dukina អាយុ 29ឆ្នាំ ដែលត្រូវជាកូនស្រីរបស់ទស្សនវិទូជាតិនិយមដ៏ជំនិតរបស់លោក ពូទីន គឺលោក Alexander Dugin កាលពីចុងសប្តាហ៍កន្លងទៅនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។

ទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB ដែលកំពុងបើកការស៊ើបអង្កេតឧបទ្ទវហេតុនេះបាននិយាយថា អ៊ុយក្រែននឹងទទួលខុសត្រូវដោយផ្ទាល់ចំពោះអ្វីដែលបានកើតឡើងពាក់ព័ន្ធនៅក្នុងការបំផ្ទុះរថយន្តនេះ ។ ករណីនេះកើតឡើងបន្ទាប់ពីអ្នកនាង Darya Dukina និងឪពុករបស់នាងបានចូលរួមពិធីបុណ្យមួយនៅជិតទីក្រុងម៉ូស្គូ ដោយដើមឡើយអ្នកទាំងពីរនឹងចាកចេញពីព្រឹត្តិការណ៍នេះនៅក្នុងឡានតែមួយ ប៉ុន្តែលោក Alexander Dugin សម្រេចចិត្តផ្លាស់ប្តូរផែនការភ្លាមៗនៅបន្ទាប់ពីការចាកចេញពីព្រឹត្តិការណ៍នោះ ហើយរថយន្តដែលមានវត្តមានកូនស្រីរបស់គាត់ត្រូវបានបំផ្ទុះនៅទីបំផុត ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version