រុស្ស៊ីនិយាយថា អ៊ុយក្រែនត្រៀមបង្ករឿងនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ពេលអគ្គលេខាធិការអង្គការសហប្រជាជាតិមកទស្សនកិច្ចនៅអ៊ុយក្រែន!!
Breaking News

រុស្ស៊ីនិយាយថា អ៊ុយក្រែនត្រៀមបង្ករឿងនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ពេលអគ្គលេខាធិការអង្គការសហប្រជាជាតិមកទស្សនកិច្ចនៅអ៊ុយក្រែន!!

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះថា បានរៀបចំផែនការដើម្បីបង្ករឿង នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅថ្ងៃទី 19 ខែសីហា នៅពេលដែលអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នឹងមកបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ក្រសួង​ការពារជាតិរុស្ស៊ីមិន​បាន​ផ្តល់​ភ័ស្តុតាង​ស្ដីពីការ​អះអាង​របស់​ខ្លួន​ទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មិនមានអាវុធធុនធ្ងន់របស់រុស្ស៊ី នៅឯរោងចក្រនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយរុស្ស៊ី ឬនៅក្នុងស្រុកក្បែរៗនោះទេ ។

រោងចក្រនេះត្រូវបានរងការវាយប្រហារម្តងហើយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទាំងអ៊ុយក្រែន និងរុស្ស៊ីបានស្តីបន្ទោសដាក់គ្នាទៅវិញទៅមកចំពោះការបាញ់ផ្លោង ។ អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានដាក់ពង្រាយកាំភ្លើងធំនៅក្នុង និងជុំវិញរោងចក្រ ។

Leave a Reply

Your email address will not be published. Required fields are marked *