Breaking News

រុស្ស៊ីនិយាយថា អ៊ុយក្រែនអាចបញ្ចប់ជម្លោះដែលកំពុងតែបន្តនេះបាននៅគ្រប់ពេលវេលា ដោយគ្រាន់តែយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ី!!

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា អ៊ុយក្រែនអាចបញ្ចប់ជម្លោះដែលកំពុងតែបន្តនេះនៅគ្រប់ពេលវេលា ដោយគ្រាន់តែយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ី នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT ។

“រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយភាគីអ៊ុយក្រែន ហើយពួកគេបានដឹងច្បាស់អំពីលក្ខខណ្ឌរបស់យើង ។ មធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត ពួកគេនឹងសម្រេចបាន” មន្ត្រីរូបនេះបានប្រាប់អ្នកសារព័ត៌មាន។

លោក Peskov បានបន្តពន្យល់ថា កាលពីចុងខែមីនា ប្រទេសទាំងពីរជិតនឹងដោះស្រាយការខ្វែងគំនិតរបស់ពួកគេតាមរបៀបដែលអាចទទួលយកបានសម្រាប់រុស្ស៊ី ប៉ុន្តែសេចក្តីព្រាងកិច្ចព្រមព្រៀងដែលបានរៀបចំក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលត្រូវបានបំផ្លាញដោយភាគីអ៊ុយក្រែន។

ទីក្រុងគៀវ បាន​ផ្តាច់​ការ​ចរចា​ជាមួយ​ក្រុង​ម៉ូស្គូ បន្ទាប់​ពី​បាន​ចោទ​រុស្ស៊ី​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ជា​ការ​ចោទ​ប្រកាន់​ដែល​រុស្ស៊ី​បាន​និយាយ​ថា ផ្អែក​លើ​ភស្តុតាង​ប្រឌិត ។ ចាប់តាំងពីពេលនោះមក ថ្នាក់ដឹកនាំអ៊ុយក្រែនបានទទូចថា ការចរចាអាចចាប់ផ្តើមឡើងវិញបាន លុះត្រាតែរុស្ស៊ីត្រូវបានចាញ់នៅលើសមរភូមិដោយមានជំនួយពីសព្វាវុធរបស់លោកខាងលិច ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version