រុស្ស៊ីនិយាយថា បើអាម៉េរិកសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន នោះសហរដ្ឋអាម៉េរិកនឹងឆ្លងកាត់​បន្ទាត់ក្រហម ហើយក្លាយនឹងជាភាគីនៃជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី
Breaking News

រុស្ស៊ីនិយាយថា បើអាម៉េរិកសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន នោះសហរដ្ឋអាម៉េរិកនឹងឆ្លងកាត់​បន្ទាត់ក្រហម ហើយក្លាយនឹងជាភាគីនៃជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើសហរដ្ឋអាម៉េរិកសម្រេចចិត្តផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយនោះ សហរដ្ឋអាម៉េរិកនឹងឆ្លងកាត់​បន្ទាត់ក្រហម ហើយក្លាយនឹងជាភាគីនៃជម្លោះដោយផ្ទាល់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេសរុស្ស៊ី​លោកស្រី Maria Zakharova បាន​បន្ថែមថា រុស្ស៊ី «រក្សា​សិទ្ធិ​ការពារ​ទឹកដី​របស់ខ្លួន»។

ទីក្រុងវ៉ាស៊ីនតោនបានផ្គត់ផ្គង់ដោយបើកចំហដល់អ៊ុយក្រែននូវគ្រាប់រ៉ុក្កែត GMLRS កម្រិតខ្ពស់ ដែលបាញ់ចេញពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ដែលអាចវាយប្រហារគោលដៅបានចម្ងាយរហូតដល់ 80 គីឡូម៉ែត្រ (50 ម៉ាយ) ។

​មន្ត្រី​អាម៉េរិក​និយាយ​ថា អ៊ុយក្រែន​បាន​សន្យាជាមួយអាម៉េរិក​ថា ​នឹង​មិន​ប្រើ​គ្រាប់​រ៉ុក្កែត​របស់​អាម៉េរិក ​ដើម្បី​វាយប្រហារទឹកដី​រុស្ស៊ី​របស់រុស្ស៊ីទេ ។ ​

ប្រព័ន្ធបាញ់មីស៊ីល HIMARS ក៏​អាច​ប្រើ​សម្រាប់​បាញ់​មីស៊ីល​យុទ្ធសាស្ត្រ ATACMS រយៈ​ចម្ងាយ​ឆ្ងាយ ដែល​អាច​បាញ់​បាន​ចម្ងាយ​ដល់​ទៅ ៣០០ គីឡូម៉ែត្រ ។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានបដិសេធមិននិយាយនៅថ្ងៃទី 19 ខែសីហាថា តើទីក្រុងគៀវឥឡូវនេះមានគ្រាប់រ៉ុក្កែត ATACMS ដែរឬអត់នោះទេ​ ។

Leave a Reply

Your email address will not be published. Required fields are marked *