Breaking News

រុស្ស៊ី​និយាយ​ថា ចក្រភព​អង់គ្លេស​បាន​សុំ​ការ​អនុញ្ញាត​ធ្វើ​ការ​ហោះហើរ​​យន្តហោះ​ចារកម្មរបស់ខ្លួនឆ្លងកាត់ទឹកដីរុស្ស៊ី!!

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ចក្រភពអង់គ្លេសបានស្នើសុំការអនុញ្ញាតឱ្យយន្តហោះចារកម្ម RC-135 មួយគ្រឿងរបស់ខ្លួនហោះហើរពីលើប្រទេសរុស្ស៊ី ដែលជាទង្វើមួយដែលរុស្ស៊ីហៅថា ជាការបង្កហេតុដោយចេតនា ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងឡុងដ៍បានផ្ញើសេចក្តីជូនដំណឹងមួយអំពីផែនការហោះហើរនៃយន្តហោះឈ្លបយកការណ៍ RC-135 តាមបណ្តោយផ្លូវដែលឆ្លងកាត់មួយផ្នែកលើទឹកដីរុស្ស៊ី នេះបើតាមយោងតាមការចុះផ្សាយដោយសារព័ត៌មាន​ Al Jazeera ។

ប្រភពក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបដិសេធថា ចក្រភពអង់គ្លេសមិនបានសុំការអនុញ្ញាតឱ្យហោះហើរយន្តហោះចារកម្មលើប្រទេសរុស្ស៊ីនោះទេ ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កម្លាំងទ័ពអាកាសរបស់រុស្ស៊ីមានភារកិច្ចទប់ស្កាត់រាល់ការរំលោភលើដែនអាកាសរុស្ស៊ី ។

ក្រសួង​ការពារជាតិរុស្ស៊ីបាន​និយាយ​ថា កង​ទ័ព​អាកាសរុស្ស៊ី​​​ត្រូវ​បាន​ចេញ​បញ្ជា​ ដើម្បីត្រៀម​ការពារ​ការ​ឈ្លានពាន ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version