រុស្ស៊ី​និយាយ​ថា ​ខ្លួន​នឹង​បញ្ឈប់​ការ​លក់​ប្រេង​ទៅ​ឱ្យ​ប្រទេស​ដែលហ៊ាន​កំណត់​តម្លៃ​ប្រេងរបស់ខ្លួន
Breaking News

រុស្ស៊ី​និយាយ​ថា ​ខ្លួន​នឹង​បញ្ឈប់​ការ​លក់​ប្រេង​ទៅ​ឱ្យ​ប្រទេស​ដែលហ៊ាន​កំណត់​តម្លៃ​ប្រេងរបស់ខ្លួន

វិមានក្រឹមឡាំងបាននិយាយ​ថ្ងៃសុក្រនេះថា រុស្ស៊ីនឹងបញ្ឈប់ការលក់ប្រេងទៅឱ្យប្រទេសដែលកំណត់តម្លៃលើធនធានថាមពលរបស់រុស្ស៊ី ​ដែលទីក្រុងម៉ូស្គូបាននិយាយថា ការកំណត់តម្លៃប្រេងរុស្ស៊ីនឹងនាំឱ្យមានអស្ថិរភាព​នៃទីផ្សារប្រេងពិភពលោក ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទមួយថា “ក្រុមហ៊ុនដែលកំណត់តម្លៃកំណត់នឹងមិនស្ថិតក្នុងចំណោមអ្នកដែលទទួលប្រេងរុស្ស៊ីទេ” ។

​រដ្ឋមន្ត្រីហិរញ្ញវត្ថុ​របស់ក្រុមប្រទេស (G7) គ្រោងនឹងជួបប្រជុំគ្នា​នៅថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងពង្រឹងផែនការកំណត់តម្លៃលើការទិញប្រេងរបស់រុស្ស៊ីក្នុងគោលបំណងកាត់បន្ថយប្រាក់ចំណូលដែលហូរទៅកាន់ទីក្រុងម៉ូស្គូ ។

Leave a Reply

Your email address will not be published. Required fields are marked *