រុស្ស៊ីនិយាយថា ការបង្កើនការបញ្ជូនអាវុធទៅកាន់ទីក្រុងគៀវ នឹងមិនអាចរារាំងរុស្ស៊ីពីការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះទេ!!
Breaking News

រុស្ស៊ីនិយាយថា ការបង្កើនការបញ្ជូនអាវុធទៅកាន់ទីក្រុងគៀវ នឹងមិនអាចរារាំងរុស្ស៊ីពីការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែននោះទេ!!

លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា សព្វាវុធដែលសហរដ្ឋអាម៉េរិក និងសម្ពន្ធមិត្តបន្តបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នឹងមិនជះឥទ្ធិពលលើលទ្ធផលនៃប្រតិបត្តិការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនោះទេ ។

លោក Patrushev ដែលពីមុនជាប្រធានសេវាសន្តិសុខក្នុងស្រុក FSB បាននិយាយនៅក្នុងកិច្ចប្រជុំសន្តិសុខជាតិនៅទីក្រុង Khabarovsk ភាគខាងកើតថា “គោលដៅរបស់រុស្ស៊ីនឹងសម្រេចបាន ទោះបីជាសហរដ្ឋអាម៉េរិក និងលោកខាងលិចផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក៏ដោយ” ។

មន្ត្រីរូបនេះបាននិយាយថា ប្រតិបត្តិការនេះត្រូវបានជំរុញដោយការគំរាមកំហែងគ្រប់បែបយ៉ាង ដែលការវិវឌ្ឍន៍ក្នុងប្រទេសអ៊ុយក្រែន “មិនគ្រាន់តែប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែដល់ពិភពលោកទាំងមូល”។ លេខាធិការក្រុមប្រឹក្សាសន្តិសុខបានកំណត់អត្តសញ្ញាណការរីករាលដាលនៃមនោគមវិជ្ជា neo-Nazi និងមន្ទីរពិសោធន៍ជីវសាស្ត្រអ៊ុយក្រែនដែលភ្ជាប់ទៅនឹងមន្ទីរបញ្ចកោណជាឧទាហរណ៍នៃការគំរាមកំហែងបែបនេះ ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *