រុស្ស៊ីធ្វើសមយុទ្ធយោធានៅ​ទល់មុខនឹងរដ្ឋអាឡាស្ការបស់អាម៉េរិក
Read Time:1 Minute, 26 Second
Views:268

រុស្ស៊ីធ្វើសមយុទ្ធយោធានៅ​ទល់មុខនឹងរដ្ឋអាឡាស្ការបស់អាម៉េរិក

0 0

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់រុស្ស៊ីបានបាញ់មីស៊ីល​នៅតំបន់អាកទិកនៅថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃសមយុទ្ធយោធាដែលបានធ្វើឡើង ដើម្បីសាកល្បងការត្រៀមខ្លួនរបស់ទីក្រុងម៉ូស្គូសម្រាប់ជម្លោះដែលអាចកើតមាននៅក្នុងដែនទឹកភាគខាងជើងដ៏ត្រជាក់របស់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

សមយុទ្ធដែលមានឈ្មោះថា Umka-2022 ធ្វើឡើងនៅសមុទ្រ Chukchi ដែលជាតំបន់ភាគខាងកើតនៃមហាសមុទ្រអាកទិក ដែលបំបែកប្រទេសរុស្ស៊ីពីរដ្ឋអាឡាស្ការបស់សហរដ្ឋអាម៉េរិក។

រុស្ស៊ីមើលឃើញថាទឹកដីអាកទិកដ៏ធំរបស់ខ្លួនជាផលប្រយោជន៍យុទ្ធសាស្ត្រដ៏សំខាន់ ហើយបាននឹងកំពុងកសាងសមត្ថភាពយោធារបស់ខ្លួននៅក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំ ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយ​ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួនពីរគឺ Omsk និង Novosibirsk បានបាញ់កាំជ្រួចប្រឆាំងនាវាពីសមុទ្រ Chukchi ដោយវាយប្រហារគោលដៅនៅចម្ងាយ 400 គីឡូម៉ែត្រ ​ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ចិន​​ដាក់​ទណ្ឌកម្ម​លើ​ប្រធានក្រុមហ៊ុនផលិតអាវុធរបស់​អាម៉េរិក​ដែលធ្វើការ​លក់​អាវុធទៅឲ្យ​តៃវ៉ាន់
Next post ប្រធានសភា​អាម៉េរិក លោកស្រី Nancy Pelosi និយាយថា អ៊ុយក្រែនត្រូវតែឈ្នះសង្រ្គាម​ ហើយរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះជម្លោះដែលខ្លួនបានបង្កឡើងនេះ