រុស្ស៊ីថា បើចង់ដករុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចធ្វើទៅបានលុះត្រាតែ អង្គការសហប្រជាជាតិត្រូវបានរំសាយ !!
Breaking News

រុស្ស៊ីថា បើចង់ដករុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចធ្វើទៅបានលុះត្រាតែ អង្គការសហប្រជាជាតិត្រូវបានរំសាយ !!

រុស្ស៊ីបានឆ្លើយតបនឹងការអំពាវនាវរបស់លោក ហ្សេលេនស្គី ដែលបានស្នើឲ្យដករុស្ស៊ីចេញពីសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិថា ការដករុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺអាចធ្វើទៅបានលុះត្រាតែអង្គការទាំងមូលត្រូវបានរំសាយ និងបង្កើតជាថ្មី នេះបើតាមតំណាងអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយ ។

ប្រភព ៖ TASS

Leave a Reply

Your email address will not be published. Required fields are marked *