Breaking News

រុស្ស៊ីត្រៀមវាយដណ្តើមយកទីក្រុង Severodonetsk ដើម្បីបិទបញ្ចប់សមរភូមិតំបន់ Donbas ទាំងស្រុង តែលោក Zelensky បញ្ជាឲ្យកងទ័ពប្រយុទ្ធរហូតដល់ទឹកចុងក្រោយ!!

រុស្ស៊ីត្រៀមវាយដណ្តើមយកទីក្រុង Severodonetsk ដើម្បីបិទបញ្ចប់សមរភូមិតំបន់ Donbas ទាំងស្រុង តែលោក Zelensky បញ្ជាឲ្យកងទ័ពប្រយុទ្ធរហូតដល់ទឹកចុងក្រោយ!! កាលពីចុងសប្តាហ៍កន្លងមក កងទ័ពរុស្ស៊ីវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងសមរភូមិ Severodonetsk ដែលជាទីក្រុងឧស្សាហកម្មដ៏សំខាន់នៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលមានចម្ងាយប្រហែល ១៤៣ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ។ លោក Serhy Guydai អភិបាលនៃតំបន់ Luhansk រាយការណ៍ពីស្ថានភាពទីក្រុងរបស់ខ្លួនមួយនេះ ថាមិនសូវមានការប្រយុទ្ធគ្នាខ្លាំងនោះទេ ព្រោះកងទ័ពរុស្ស៊ីហាក់ចូលលុកលុយទីក្រុង Severodonetsk ខ្លាំងជាង ហើយរុស្ស៊ីបានកំណត់គោលដៅដណ្ដើមយកទីក្រុងនោះ ដោយសារតែទីក្រុងនោះជាទីក្រុងធំជាងគេនៅក្នុងតំបន់ Dongbas ហើយក៏ជាកន្លែងដែលកងទ័ពអ៊ុយក្រែននៅតែអាចបន្តឈរជើងបានផងដែរ ។ ប្រសិនបើបាត់បង់ទីក្រុងមួយនេះទៅកងទ័ពរុស្ស៊ី វាស្មើនឹងរុស្ស៊ីអាចគ្រប់គ្រងតំបន់ Dongbas បានទាំងមូល នេះបើយោងទៅតាមការព្រួយបារម្ភរបស់អភិបាលតំបន់នេះដែលបានបង្ហាញតាមរយៈគណនី Telegram របស់លោក ។

ប្រភព ៖​

Daily Sabah

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version