រុស្ស៊ីត្រៀមរៀបចំតភ្ជាប់បំពង់បង្ហូរឧស្ម័នធម្មជាតិថ្មីទៅកាន់ប្រទេសចិន ជំនួសឱ្យបំពង់ Nord Stream 2 ទៅកាន់អឺរ៉ុប
Breaking News

រុស្ស៊ីត្រៀមរៀបចំតភ្ជាប់បំពង់បង្ហូរឧស្ម័នធម្មជាតិថ្មីទៅកាន់ប្រទេសចិន ជំនួសឱ្យបំពង់ Nord Stream 2 ទៅកាន់អឺរ៉ុប

បំពង់បង្ហូរឧស្ម័នធម្មជាតិតភ្ជាប់ពីប្រទេសរុស្ស៊ីឆ្ពោះទៅកាន់ប្រទេសចិន នឹងត្រូវចូលមកជំនួសបំពង់ Nord stream 2 ដែលផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីទីក្រុងម៉ូស្គូទៅកាន់អឺរ៉ុប នេះបើយោងទៅតាមការលើកឡើងរបស់រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Alexander Novak ថ្លែងកាលពីថ្ងៃទី15 កញ្ញា ។

ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍រុស្ស៊ី Rossiya-1 លោក Novak ត្រូវបានចោទសួរថា តើរុស្ស៊ីនឹងដោះស្រាយដោយរបៀបណាចំពោះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord stream 2 ទៅកាន់អឺរ៉ុប? គាត់បានឆ្លើយថា បាទមាន” ។

រដ្ឋមន្ត្រីខាងលើបាននិយាយថា ក្រុមហ៊ុន Gazprom ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋរុស្ស៊ីទទួលបន្ទុកលើបំពង់បង្ហូរ Force of Siberia 1 ដែលតភ្ជាប់តំបន់ឧស្ម័នធម្មជាតិ Chaiandina ភាគឦសានប្រទេសចិន ចាប់ពីចុងឆ្នាំ2019 រៀងមក នឹងបង្កើនការបញ្ជូនផលិតផលរបស់ខ្លួនឱ្យបានដល់ទៅ 20ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំតាមបំពង់មួយនេះ ។

ការតភ្ជាប់បំពង់បង្ហូរឧស្ម័នធម្មជាតិនេះនឹងបញ្ចប់នៅដើមឆ្នាំ2023 បំពង់នេះនឹងជួយឱ្យយើងសម្រេចបាននូវគោលដៅក្នុងការដឹកជញ្ជូនផលិតផលរបស់រុស្ស៊ី ។

នៅឆ្នាំ2025 បំពង់នេះអាចដំណើរការបានពេញសក្តានុពលរបស់វា បំពង់នេះនឹងអាចបញ្ជូនឧស្ម័នធម្មជាតិបាន 61ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ដែលក្នុងនោះចំនួន 38ពាន់លានម៉ែត្រគូបនឹងត្រូវផ្គត់ផ្គង់ទៅកាន់ប្រទេសចិន ក្រោមកិច្ចព្រមព្រៀងឆ្នាំ2014 ដែលចុះហត្ថលេខាដោយក្រុមហ៊ុន Gazprom និងសហគ្រាសថាមពលរដ្ឋរបស់ប្រទេសចិន CNPC ។

ប្រភព៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *