រុស្ស៊ីចាប់ខ្លួនអ្នកវិទ្យាសាស្ត្រដែលបង្កើតមីស៊ីលលឿនជាងសំឡេងដោយចោទប្រកាន់ពីបទក្បត់ជាតិ!!
Breaking News

រុស្ស៊ីចាប់ខ្លួនអ្នកវិទ្យាសាស្ត្រដែលបង្កើតមីស៊ីលលឿនជាងសំឡេងដោយចោទប្រកាន់ពីបទក្បត់ជាតិ!!

ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រកំពូលដែលទទួលខុសត្រូវចំពោះការអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង hypersonic ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ ។
លោកបណ្ឌិត Alexander Chiplyuk នាយកវិទ្យាស្ថានទ្រឹស្តី និងយន្តការអនុវត្ត ប្រចាំនៅសាខាស៊ីបេរីនៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី ហើយលោកគឺជាអ្នកវិទ្យាសាស្ត្ររុស្ស៊ីទី3ហើយ ដែលត្រូវបានចាប់ខ្លួននៅរដូវក្តៅនេះ ក្រោមបទចោទប្រកាន់ថាក្បត់ជាតិ ដោយគាត់ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ Lefortovo ក្នុងទីក្រុងម៉ូស្គូ ។
របាយការណ៍បានបញ្ជាក់ថា លោក Chiplyuk ជាប្រធានបន្ទប់ពិសោធន៍រូងក្រោមដី ដែលបានបង្កើតឡើងដើម្បីថតចម្លងនូវទិន្នន័យបច្ចេកវិទ្យាល្បឿនលឿនជាងសំឡេង supersonic ។

Leave a Reply

Your email address will not be published. Required fields are marked *