Breaking News

រុស្ស៊ីខកខានទូទាត់បំណុលជារូបិយប័ណ្ណបរទេសជាលើកដំបូងរបស់ខ្លួនក្នុងរង្វង់ពេល១០០ឆ្នាំជាផ្លូវការហើយនាព្រឹកនេះ!!

រុស្ស៊ីត្រូវទូទាត់អត្រាការប្រាក់រូបិយប័ណ្ណដែលមានតម្លៃដល់ទៅ១០០លានដុល្លារអាម៉េរិកក្នុងថ្ងៃទី២៦មិថុនាម្សិលមិញនេះ រហូតមកទល់នឹងពេលនេះរុស្ស៊ីនៅពុំទាន់ធ្វើការទូទាត់នៅឡើយទេ ដូច្នេះរុស្ស៊ីបានខកខានទូទាត់បំណុលបរទេសជាផ្លូវការហើយ ។

នេះជាលើកដំបូងហើយដោយយើងរាប់ចាប់ពីឆ្នាំ១៩១៨ ដែលពេលនោះរុស្ស៊ីបានខកខានទូទាត់បំណុលអន្តរជាតិម្ដងរួចមកហើយ ។ ពិតណាស់ថាមូលហេតុដែលបង្កឲ្យរុស្ស៊ីខកខានទូទាត់បំណុលអន្តរជាតិនេះ គឺដោយសារតែខ្លួនទទួលរងនូវវិធានការដាក់ទណ្ឌកម្មពីលោកខាងលិច ដែលពួកគេបានធ្វើការបិទរាល់ច្រកនានាមិនឲ្យរុស្ស៊ីធ្វើការទូទាត់ទៅកាន់ម្ចាស់បំណុលបាន ដោយសារតែរុស្ស៊ីបើកការវាយប្រហារលើប្រទេសអ៊ុយក្រែន ។

ប្រភព ៖ Yahoo News

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version