Breaking News

រុស្ស៊ីកំពុងយកយុទ្ធសាស្រ្តដែលខ្លួនប្រើជោគជ័យនៅទីក្រុង Mariupol មកប្រើលើទីក្រុង Sievierodonetsk ។

អភិបាលតំបន់Lugansk បាននិយាយថា អ៊ុយក្រែននៅតែគ្រប់គ្រងតំបន់ឧស្សាហកម្ម និងរោងចក្រគីមីនៅក្នុងទីក្រុងភាគខាងកើត ដែលជនស៊ីវិលរាប់រយនាក់កំពុងជ្រកកោនពីការបាញ់ផ្លោងរបស់រុស្ស៊ីជាបន្តបន្ទាប់ ។

ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីកាលពីថ្ងៃសៅរ៍បានអះអាងថា យុទ្ធជនអ៊ុយក្រែនពី 300 ទៅ 400 នាក់ក៏ត្រូវបានជាប់នៅរោងចក្រ Azot ផងដែរ ។

អភិបាលតំបន់Lugansk លោក Serhiy Gaidai មុននេះ បានទទួលស្គាល់ថា កងកម្លាំងរុស្ស៊ីឥឡូវនេះបានគ្រប់គ្រងភាគច្រើននៃទីក្រុងតូចនៅក្នុងខេត្ត Luhansk ហើយបាននិយាយថា ការបាញ់ផ្លោងរបស់រុស្ស៊ីបានឆាបឆេះរោងចក្រដ៏ធំមួយបន្ទាប់ពីការលេចធ្លាយប្រេង ។

ប្រភព ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version