រុស្ស៊ីកំពុង​តាម​ដាន​កូរ៉េខាងជើង ក្រោយទី​ក្រុង​ព្យុងយ៉ាង​និយាយថា ខ្លួននឹងធ្វើ​ការ​វាយប្រហារដោយអាវុធ​នុយក្លេអ៊ែរទុកជាមុន បើសិនជាខ្លួនរកឃើញនូវតម្រុយ ឬដាន ថាមានពួកចង់ឈ្លានពាន
Breaking News

រុស្ស៊ីកំពុង​តាម​ដាន​កូរ៉េខាងជើង ក្រោយទី​ក្រុង​ព្យុងយ៉ាង​និយាយថា ខ្លួននឹងធ្វើ​ការ​វាយប្រហារដោយអាវុធ​នុយក្លេអ៊ែរទុកជាមុន បើសិនជាខ្លួនរកឃើញនូវតម្រុយ ឬដាន ថាមានពួកចង់ឈ្លានពាន

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍ថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់រាល់សកម្មភាពយោធានៅលើឧបទ្វីបកូរ៉េ ភ្លាមៗបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានកំណត់ជាផ្លូវការនូវសិទ្ធិប្រើប្រាស់ការវាយប្រហារអាវុធនុយក្លេអ៊ែរទុកជាមុន បើសិនជាខ្លួនរកឃើញនូវតម្រុយ ឬដាន អំពីរបៀបដែលពួកអ្នកចង់ឈ្លានពាន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

សារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សំដីក្រសួងការបរទេសរុស្ស៊ីដែលបាននិយាយថា ការផ្លាស់ប្តូរថ្មីៗរបស់សហរដ្ឋអាម៉េរិកបានធ្វើឱ្យមានការពិបាកក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងថា សន្តិសុខរបស់ខ្លួនអាចត្រូវបានធានាដោយនយោបាយ ជាជាងមធ្យោបាយយោធា ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានធ្វើឱ្យឧបទ្វីបមានអស្ថិរភាព ។

Leave a Reply

Your email address will not be published. Required fields are marked *