News & Blogs

ខ្លីៗពីអន្តរជាតិ

រវាងបារាំងនឹងអាម៉េរិក តើនរណាចាញ់សង្គ្រាមនៅវៀតណាមខ្លាំងជាងនរណា?

Form

រវាងបារាំងនឹងអាម៉េរិក តើនរណាចាញ់សង្គ្រាមនៅវៀតណាមខ្លាំងជាងនរណា?

 

ចំណុចទីមួយ វាមិនដូចអ្វីដែលយោធាអាម៉េរិកបានធ្វើកាលពីឆ្នាំ១៩៦៥-១៩៧០ ក្នុងអំឡុង ពេលនៃ “យុទ្ធនាការបង្រ្កាបតាមតំបន់ជនបទ” ដ៏ធំរបស់ពួកគេនៅវៀតណាម (ជាប្រតិបត្ដិការយោធា (PSYOPs) ទ្រង់ទ្រាយធំ និងយុទ្ធសាស្រ្ត (Open Arms) នៅអំឡុងពេលនៃឆ្នាំ ១៩៤៥-១៩៥០ បេសកកម្មកងទ័ពរអាណានិគមរបស់បារាំងនៅបូព៌ាបានបរាជ័យក្នុង “ការបង្រ្កាប” ចលនាបះបោរនៅតាមទីជនបទ ។ ពួកគេក៏បានបរាជ័យក្នុងការរារាំងការលូតលាស់ជាបន្តបន្ទាប់នៃកងទ័ពប្រជាជនវៀតណាម (Vietnamese People’s Army) ដែរ ។ 

ពីដំបូងបង្អស់ ចាប់ពីពេលដែល “កងវរសេនាធំឯករាជ្យ” (Đại đội độc lập) មានសព្វាវុធតិចតួច ក្នុងអំឡុងឆ្នាំ ១៩៤៥-១៩៤៦ កងទ័ពប្រជាជនវៀតណាមបានកើនឡើងយ៉ាងឆាប់រហ័ស  ហើយក៏ត្រូវបានបែងចែកទៅជា “កងវរសេនាតូចជាច្រើនក្រុម” (Tiểu đoàn tập trung) បន្ទាប់មកក៏បានបង្កើត ‘កងវរសេនាធំផ្សេងៗទៀត’ (Trung đoàn chủ lực) ហើយនៅចុងក្រោយគឺការបែងចែកទៅជា ដាច់ ដន់ ជូ លឹក (Đại đoàn chủ lực) ដែលមានន័យថា កងពលធំ ក្នុងអំឡុងឆ្នាំ ១៩៥០-១៩៥២  ដែលមានកងពលលេខ ៣០៨  ៣០៤  ៣១២  ៣១៦ ៣២០ ៣២៥ និងផ្នែកកងកាំភ្លើងធំ-វិស្វកម្មលេខទី ៣៥១ (351st Artillery-Engineer Division) ។ 

ទន្ទឹមនឹងនេះដែរ នៅប្រទេសវៀតណាមខាងត្បូង អន្តរកងវរសេនាធំ រឺ ហៅថា លៀន ជុង ដន់ (Liên trung đoàn) ក៏ត្រូវបានបង្កើតឡើងផងដែរ ដែលកម្លាំងកងទ័ពគឺស្មើនឹងយោធាកងពលតូច ដូចជា អន្តរកងវរសេនាធំលេខ ៣០១-៣១០ ៣០៦-៣១២, ៣០៨-៣១១ និង ៣០០–៣៩៧ ។ ដោយមានការរីកចម្រើននៃកងទ័ពប្រជាជនវៀតណាម សង្គ្រាមនៅឥណ្ឌូចិនត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីសង្គ្រាមទ័ពព្រៃទៅជាសង្គ្រាមធម្មតាមួយនៅដើមទសវត្សរ៍ឆ្នាំ១៩៥០…

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!