រន្ធត់!! ម្ដាយភ្លេចកូនប្រុស 5 ឆ្នាំ នៅក្នុងរថយន្ត ក្ដៅស្លាប់ទាំងពាក់ខ្សែក្រវាត់សុវត្ថិភាព
Breaking News

រន្ធត់!! ម្ដាយភ្លេចកូនប្រុស 5 ឆ្នាំ នៅក្នុងរថយន្ត ក្ដៅស្លាប់ទាំងពាក់ខ្សែក្រវាត់សុវត្ថិភាព

រន្ធត់!! ម្ដាយភ្លេច កូនប្រុសរបស់ខ្លួន អាយុ5ឆ្នាំនៅក្នុងរថយន្ដ ដល់ទៅ2-3ម៉ោង ក្រោមកំដៅថ្ងៃក្ដៅ 38អង្សា ព្រោះតែខ្លួនរវល់តែផ្ដោតលើការរៀបចំកម្មវិធីខួបកំណើតរបស់កូនស្រីម្នាក់ទៀត ចុងក្រោយកូន ប្រុសម្នាក់នោះបានស្លាប់បាត់បង់ជីវិតដោយមានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅក្នុងកៅអីឡានផ្នែកខាងក្រោយ នៅសហរដ្ឋអាម៉េរិក ។

ថ្ងៃនេះ ស្ថាប័នសារព័ត៌មានពិភពលោក Global News បានរាយការណ៍ថា ក្មេងប្រុសអាយុ 5 ឆ្នាំម្នាក់បានបាត់បង់ជីវិតកាលពីម៉ោងមួយរសៀលកាលពីថ្ងៃចន្ទ 20 មិថុនា 2022 ដោយសារតែម្ដាយបានទុកគាត់ចោលនៅក្នុងរថយន្ដដែលចតចោលនៅក្បែរផ្ទះ ហើយនាងបានទៅរៀបចំ កម្មវិធីខួបកំណើតរបស់កូនស្រីម្នាក់ទៀត ។

ក្មេងប្រុសត្រូវបានទុកចោលនៅក្នុងរថយន្ដជាច្រើនម៉ោង ក្រោមកំដៅថ្ងៃក្ដៅខ្លាំងក្នុងប្រវត្តិសាស្រ្ដនៃរដូវក្ដៅក្នុងរដ្ឋ Texas សហរដ្ឋអាម៉េរិក ។

អភិបាលស្រុកលោក Ed Gonzalez ប្រចាំតំបន់ Harris County បានប្រាប់ KTRK ដែលជាក្រុមហ៊ុនសម្ពន្ធមួយរបស់ CNN ដោយបង្ហើបឲ្យដឹងថា ថ្ងៃនោះម្ដាយម្នាក់ដែលបានរស់នៅក្នុងតំបន់ Harris County នៃរដ្ឋ Texas បានចេញទៅក្រៅ មានធុរៈជាមួយកូនប្រុសអាយុ 5ឆ្នាំម្នាក់ និងកូនស្រីអាយុ 8ឆ្នាំម្នាក់ទៀត ហើយពេលនាងត្រលប់មកដល់ផ្ទះវិញ ម្ដាយ និងកូនស្រីបានចុះចេញពីរថយន្ដ ប្រញ៉ាប់ទៅរៀបចំកម្មវិធីខួបកំណើតកូនស្រីអាយុ 8ឆ្នាំរូបនោះ ។

ដោយឡែកទាំងម្ដាយ និងកូនស្រីរូបនោះមិនបានសង្កេតថាពួកគេ បានទុកកូនប្រុសអាយុ 5ឆ្នាំចោលនៅកៅអីខាងក្រោយក្នុងរថយន្ដទេ ។

ក្រោយមកប្រហែល 2-3ម៉ោង ម្ដាយរូប នោះបានសង្កេតឃើញថា កូនប្រុសហាក់បាត់ទៅណាមិនដឹង នាងបានស្រែកហៅតែមិនមានការឆ្លើយតប នាងក៏បានរត់ចេញទៅឃ្លាំងចតឡាន ហើយនាងបានឃើញកូន ប្រុសអង្គុយក្នុងរថយន្ដដោយពាក់ខ្សែក្រវ៉ាត់ការពារ ហើយនាងបានដឹងថា កូនប្រុស របស់នាងលែងដឹងខ្លួនបាត់ទៅហើយ ។ នាងបានទាក់ទងទៅកាន់សមត្ថកិច្ចភ្លាមៗ នៅពេលសមត្ថកិច្ចមកដល់ ពួកគេបាន ប្រាប់ទៅកាន់ម្ដាយរូបនោះថា កូនប្រុសរបស់គាត់បានស្លាប់បាត់បង់ជីវិត ទៅហើយ ។

ដោយឡែកនៅមិនទាន់ដឹងច្បាស់ថា ម្ដាយរូបនោះនឹងត្រូវទទួលរងការចោទប្រកាន់ពីការស្លាប់កូនប្រុសរបស់គាត់ម្នាក់នេះដែរឬយ៉ាងណាទេ?

ប្រភព ៖

Global News

Leave a Reply

Your email address will not be published. Required fields are marked *