Breaking News

រន្ទះបាញ់លើស៊ីតែនស្តុកប្រេងក្នុងប្រទេសគុយបាបណ្តាលឲ្យមានការឆាបឆេះយ៉ាងខ្លាំង!!

អាជ្ញាធរគុយបាបាននិយាយថា អគ្គីភ័យបានឆាបឆេះដោយសាររន្ទះបាញ់នៅរោងចក្រស្តុកប្រេងមួយកន្លែង ​នៅក្នុងទីក្រុង Matanzas ដែលជាកន្លែងការផ្ទុះ និងអណ្តាតភ្លើងបានលេបត្របាក់អាងស្តុកប្រេងចំនួនបួន បានបណ្ដាលឲ្យមនុស្សចំនួន 121 នាក់រងរបួស និងបានធ្វើឱ្យអ្នកពន្លត់អគ្គីភ័យ 17 នាក់បាត់ខ្លួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

ក្រុមមន្ត្រីបាននិយាយថា សាកសពមិនស្គាល់អត្តសញ្ញាណមួយត្រូវបានគេរកឃើញកាលពីល្ងាចថ្ងៃសៅរ៍ ។

ទីភ្នាក់ងារសារព័ត៌មានគុយបាផ្លូវការបាននិយាយថា រន្ទះបានវាយប្រហារធុងប្រេងមួយ ចាប់ផ្តើមឆេះ ហើយក្រោយមកភ្លើងបានរាលដាលដល់ធុងទីពីរ ។ នៅពេលដែលឧទ្ធម្ភាគចក្រយោធាបានហោះពីលើទម្លាក់ទឹកនៅលើភ្លើងនោះ ផ្សែងខ្មៅក្រាស់បានបក់ចេញពីកន្លែងនោះ ហើយរសាតអណ្ដែតទៅភាគខាងលិចឆ្ងាយជាង 100 គីឡូម៉ែត្រ ឆ្ពោះទៅកាន់ទីក្រុងហាវ៉ាណា ។

លោកប្រធានាធិបតីប្រទេសគុយបាលោក Miguel Díaz-Canel បានសរសេរបង្ហោះនៅលើ Twitter ថា “យើងកំពុងតាមដានយ៉ាងដិតដល់នូវការប្រឈមក្នុងករណីភ្លើងឆេះនៅក្នុងតំបន់ឧស្សាហកម្មរបស់ យើងជឿជាក់លើអាជ្ញាធរខេត្តដ៏ក្លាហាន អ្នកពន្លត់អគ្គីភ័យដ៏ក្លាហាន និងកម្មករដ៏ក្លាហានរបស់យើង” ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version