Breaking News

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត ដោយសំអាងលើការរក្សាស្ថិរភាពក្នុងប្រទេស!!

របបយោធាមីយ៉ាន់ម៉ាបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល 6ខែទៀត ដោយសំអាងលើការរក្សាស្ថិរភាពក្នុងប្រទេស និងការរៀបចំសម្រាប់ការបោះឆ្នោត នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។


ឧត្តមសេនីយ៍ឯក Min Aung Lai អគ្គមេបញ្ជាការ និងជាប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល 6ខែទៀតរហូតដល់ថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2023 ។


យោងតាមសារព័ត៌មានមីយ៉ាន់ម៉ា បទបញ្ញត្តិក្នុងការពង្រីកវិសាលភាពពេលវេលាដាក់ប្រទេសក្នុងគ្រាអាសន្ននេះត្រូវបានអនុម័តរួចហើយ ដោយប្រធានាធិបតីស្តីទីលោក Min Swe នៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិបានបោះឆ្នោតជាឯកច្ឆន្ទគាំទ្រសំណើរបស់រដ្ឋាភិបាល ។


នាយឧត្តមសេនីយ៍ Min Aung Lai មានប្រសាសន៍ថា “ប្រទេសរបស់យើងត្រូវតែបន្តកសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានវិន័យពិតប្រាកដ ស្របតាមតម្រូវការរបស់ប្រជាជនទៅថ្ងៃអនាគត” ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version