រដ្ឋាភិបាលប្រទេសហុងគ្រីបង្កឲ្យពលរដ្ឋរបស់ខ្លួនមានការងឿងឆ្ងល់មិនដឹងថាអ្វីជាអ្វី!!
Breaking News

រដ្ឋាភិបាលប្រទេសហុងគ្រីបង្កឲ្យពលរដ្ឋរបស់ខ្លួនមានការងឿងឆ្ងល់មិនដឹងថាអ្វីជាអ្វី!!

មានព័ត៌មានមួយបានលេចឮថា លោក Victor Orban នាយករដ្ឋមន្រ្តីប្រទេសហុងគ្រី បានបង្ហោះឃ្លីបវីដេអូក្នុងគណនី Facebook ដោយគាត់បានលើកឡើងថា រដ្ឋាភិបាលសម្រេចចិត្តក្នុងការប្រកាសអំពីស្ថានការណ៍អាសន្ន ចាប់ផ្ដើមពីម៉ោង12យប់រំលងអធ្រាត្រថ្ងៃទី24 (ព្រឹកថ្ងៃទី25) ឧសភា 2022 នេះតទៅ ។ លោក Orban នាយករដ្ឋមន្រ្តីហុងគ្រីបានផ្ដល់ហេតុផលថា រដ្ឋាភិបាលចាំបាច់ណាស់ក្នុងការសម្រេចចិត្តប្រកាសអំពីស្ថានការណ៍អាសន្ន តែវាមានន័យថាប្រទេសនៅពុំទាន់មានអាសន្នអ្វីកើតឡើងឡើយ គ្រាន់តែស្ថានការណ៍នៅប្រទេសជិតខាងគឺ រុស្ស៊ី និងអ៊ុយក្រែន ហាក់មិនសូវមានសញ្ញាល្អឡើងវិញទាល់តែសោះ ដែលវាជាហេតុបង្កឲ្យមានផលប៉ះពាល់អាក្រក់ដល់វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងប្រភព ថាមពលដែលរដ្ឋបានតម្កល់ទុក ដូច្នេះហើយរដ្ឋាភិបាលធ្វើនេះគឺដើម្បីបង្កឲ្យមានភាពងាយស្រួល និង កាន់តែមានភាពឆាប់រហ័សក្នុងការប្រើប្រាស់អំណាចរបស់រដ្ឋ ប្រសិនបើជាមានករណីអាសន្នណាមួយ កើតឡើងពិតប្រាកដមែននៅពេលខាងមុខដ៏ខ្លីនេះ ដូច្នេះហើយទើបបានជារដ្ឋាភិបាលចាំបាច់ណាស់ត្រូវតែ ប្រើបា្រស់អំណាចទៅតាមហេតុការណ៍នៃស្ថានភាពអាសន្នទាំងនោះ (គឺដើម្បីភាពអាសន្ន) ។

ប្រភព ៖ hungarytoday

Leave a Reply

Your email address will not be published. Required fields are marked *