រដ្ឋាភិបាលជប៉ុនប្រញាប់ប្រញាល់ចរចាជាមួយនឹងរុស្ស៊ីឲ្យបញ្ជូនសាកសពជនជាតិជប៉ុនចំនួន 3នាក់មកកាន់ប្រទេសជប៉ុនវិញ!!
Breaking News

រដ្ឋាភិបាលជប៉ុនប្រញាប់ប្រញាល់ចរចាជាមួយនឹងរុស្ស៊ីឲ្យបញ្ជូនសាកសពជនជាតិជប៉ុនចំនួន 3នាក់មកកាន់ប្រទេសជប៉ុនវិញ!!

ជប៉ុនបានធ្វើការចរចាជាមួយរុស្ស៊ីឲ្យបញ្ជូនសាកសពជនជាតិជប៉ុនចំនួន 3នាក់មកកាន់ប្រទេសជប៉ុនវិញ បន្ទាប់ពីមានការប្រទះឃើញគ្រោងឆ្នឹងសាកសពដល់ទៅ 3នាក់នៅក្នុងកោះ Sakhalin និងកោះ Kunashiri របស់រុស្ស៊ី ។ សាកសពទាំង 3នាក់នោះត្រូវបានគេសន្និដ្ឋានថាជាសពមនុស្សក្នុងហេតុការទូកអ្នកទេសចរណ៍លិចនៅត្រើយម្ខាងនៃកោះ Hokkaido ប្រទេសជប៉ុន កាលពីខែមេសា ឆ្នាំ2022 កន្លងមកនេះ កាលណោះមានអ្នកដំណើរចំនួន 24នាក់ និងអ្នកបើកបរទូកចំនួន 2នាក់ ។ ក្នុងហេតុការណ៍នោះមានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិត និងមានមនុស្សជាច្រើនបានបាត់ខ្លួនផងដែរ រហូតមកទល់នឹងពេលនេះនៅពុំទាន់រកឃើញគ្រោងឆ្អឹងសាកសពអ្នកបាត់ខ្លួននៅឡើយនោះទេ ដោយឡែកកាលពីពេលថ្មីៗកន្លងមកនេះប្រទេសជប៉ុនទទួលបានរបាយការណ៍មកថា មានសាកសពជនជាតិប៉ុនចំនួន 3នាក់អណ្ដែតទៅទើលើកោះ Sakhalin និងកោះ Kunashiri របស់រុស្ស៊ី យោងទៅតាមការត្រួតពិនិត្យពីខាងភាគីរុស្ស៊ីដែលជាសារព័ត៌មានដែលអាចជឿទុកចិត្តបានពីសំណាក់រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា DNA របស់សាកសពទាំង 3នាក់ត្រូវនឹងបុគ្គលដែលស្ថិតនៅលើទូកទេសចរណ៍ដែលបានជួបទៅនឹងឧបទ្ទហេតុលិចនៅកោះ Hokkaido ដោយសាកសពម្នាក់ជាអ្នកបើកបរទូក និង 2នាក់ទៀតជាអ្នកដំណើរ ។

ប្រភព ៖ Japan Times

Leave a Reply

Your email address will not be published. Required fields are marked *