Breaking News

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីនិយាយថា រុស្ស៊ីមិនចាំបាច់ត្រូវប្រើអាវុធនុយក្លេអ៊ែរ ដើម្បីសម្រេចគោលរបស់ខ្លួននៅអ៊ុយក្រែនទេ!!

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារ ក្នុងអំឡុងសុន្ទរកថានៅឯសន្និសីទសន្តិសុខអន្តរជាតិនៅក្នុងទីក្រុងម៉ូស្គូថា រុស្ស៊ីមិនចាំបាច់ប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ដើម្បីសម្រេចបានគោលដៅរបស់ខ្លួននោះទេ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN ។

លោកបាននិយាយថា គោលបំណងសំខាន់នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីគឺ ដើម្បីរារាំងការវាយប្រហារនុយក្លេអ៊ែរ ហើយការប្រើប្រាស់របស់ពួកគេត្រូវបានកំណត់ចំពោះកាលៈទេសៈគ្រាអាសន្នប៉ុណ្ណោះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version