Breaking News

រដ្ឋមន្រ្តីការពារជាតិចិននិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនគឺប្រើសម្រាប់តែការការពារខ្លួនតែប៉ុណ្ណោះ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei Fenghe បានប្រាប់ក្រុមប្រតិភូនៅឯកិច្ចសន្ទនា Shangri-La កាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានធ្វើ “វឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍” ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរថ្មី ប៉ុន្តែខ្លួននឹងប្រើវាសម្រាប់តែការការពារខ្លួនប៉ុណ្ណោះ ហើយនឹងមិនប្រើប្រាស់ពួកវាមុនជាដាច់ខាត ។


នេះជាការឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍កាលពីឆ្នាំមុន ស្តីពីការសាងសង់កន្លែងផលិតកាំជ្រួចនុយក្លេអ៊ែរថ្មីជាង 100 នៅភាគខាងកើតរបស់ប្រទេសចិន លោករដ្ឋមន្រ្តីការពារជាតិចិនបាននិយាយថា ប្រទេសចិន “តែងតែស្វែងរកផ្លូវសមស្របមួយក្នុងការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរសម្រាប់ការការពារប្រទេសរបស់ខ្លួន” ។

ប្រភព ៖ ​

Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version