រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Wei Fenghe បានប្រាប់ក្រុមប្រតិភូនៅឯកិច្ចសន្ទនា Shangri-La កាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានធ្វើ “វឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍” ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរថ្មី ប៉ុន្តែខ្លួននឹងប្រើវាសម្រាប់តែការការពារខ្លួនប៉ុណ្ណោះ ហើយនឹងមិនប្រើប្រាស់ពួកវាមុនជាដាច់ខាត ។
នេះជាការឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍កាលពីឆ្នាំមុន ស្តីពីការសាងសង់កន្លែងផលិតកាំជ្រួចនុយក្លេអ៊ែរថ្មីជាង 100 នៅភាគខាងកើតរបស់ប្រទេសចិន លោករដ្ឋមន្រ្តីការពារជាតិចិនបាននិយាយថា ប្រទេសចិន “តែងតែស្វែងរកផ្លូវសមស្របមួយក្នុងការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរសម្រាប់ការការពារប្រទេសរបស់ខ្លួន” ។
ប្រភព ៖
Reuters