រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Lavrov នឹងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយនៅថ្ងៃនេះ!!
Breaking News

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Lavrov នឹងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយនៅថ្ងៃនេះ!!

រដ្ឋាភិបាលវៀតណាមបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយនៅថ្ងៃអង្គារ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម មុនពេលធ្វើដំណើរទៅកិច្ចប្រជុំ G20 នៅចុងសប្តាហ៍នេះនៅក្នុងប្រទេសឥណ្ឌូ ណេស៊ី។

រដ្ឋាភិបាលប្រទេសវៀតណាមបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់លោក Lavrov គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ធ្វើឡើងស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី 10 នៃ “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ”។

រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់វៀតណាម ហើយក្រុមហ៊ុនរបស់ខ្លួនបានចូលរួមនៅក្នុងគម្រោងថាមពលសំខាន់ៗជាច្រើននៅក្នុងប្រទេស ។ ប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធតាំងពីសម័យសូវៀត ហើយវៀតណាមមិនទាន់បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទេ។

កាលពីខែមេសា វៀតណាមបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជុំវិញបញ្ហាសង្រ្គាមអ៊ុយក្រែន ។

ប្រភព ៖ Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *