រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនបានស្នើឲ្យមានការដកទណ្ឌកម្មដែលបានដាក់លើរុស្ស៊ីចេញនោះទេ!!
Breaking News

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនបានស្នើឲ្យមានការដកទណ្ឌកម្មដែលបានដាក់លើរុស្ស៊ីចេញនោះទេ!!

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងម៉ូស្គូមិនបានស្នើសុំឱ្យមានការដកទណ្ឌកម្មនោះទេ ប៉ុន្តែជំរុញឱ្យរដ្ឋលោកខាងលិចដោះស្រាយបញ្ហាដែលពួកគេបានបង្កើតនៅលើទីផ្សារម្ហូបអាហារពិភពលោក ។

«យើងមិនបានស្នើឲ្យដកទណ្ឌកម្មចេញទេ នោះជាបញ្ហាដែលសមនឹងត្រូវដោះស្រាយដាច់ដោយឡែកពីគ្នា ។ យើងនឹងអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងឥឡូវនេះ ដោយពឹងផ្អែកលើដៃគូដែលអាចទុកចិត្តបាន ។

អ្នកការទូតរូបនេះបាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអេហ្ស៊ីបលោក Sameh Shoukry ក្នុងប្រទេសអេហ្ស៊ីប អំពីបញ្ហាម្ហូបអាហារ សហសេវិកលោកខាងលិចរបស់យើងគួរតែដកចេញនូវឧបសគ្គដែលពួកគេខ្លួនឯងបានបង្កើត ។

លោកបានកត់សម្គាល់ថា ទីក្រុងម៉ូស្គូនឹងមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រដែលបានបើកការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទេ ប្រសិនបើបញ្ហានៃការដោះលែងការនាំចេញរបស់រុស្ស៊ីមិនត្រូវបានដោះស្រាយ ។ ទីក្រុងម៉ូស្គូឥឡូវនេះកំពុងពឹងផ្អែកលើអង្គការសហប្រជាជាតិឱ្យប្រកាន់ខ្ជាប់នូវការសន្យារបស់ខ្លួន និងជួយក្នុងការលុបចោលការរឹតបន្តឹងដែលរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី ។
លោក Sergey Lavrov បាននិយាយថា “ការរឹតបន្តឹងខុសច្បាប់ទាំងនោះដែលត្រូវបានដាក់ បានរារាំងប្រតិបត្តិការគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី រួមទាំងការធានារ៉ាប់រង រួមទាំងការទទួលយកកប៉ាល់របស់យើងទៅកាន់កំពង់ផែបរទេស និងការចូលរបស់នាវាបរទេសចូលទៅក្នុងកំពង់ផែរុស្ស៊ី” ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *