រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីនិយាយថា ប្រាក់យន់របស់ចិននឹងដើរតួនាទីកាន់តែសំខាន់ក្នុងទុនបម្រុងអន្តរជាតិ
Read Time:1 Minute, 33 Second
Views:81

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីនិយាយថា ប្រាក់យន់របស់ចិននឹងដើរតួនាទីកាន់តែសំខាន់ក្នុងទុនបម្រុងអន្តរជាតិ

0 0

ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov កាលពីថ្ងៃទី8 ខែកញ្ញា ម្សិលមិញនេះថាប្រាក់យន់របស់ចិននឹងដើរតួនាទីកាន់តែសំខាន់នៅក្នុងទុនបម្រុងអន្តរជាតិបន្ថែមទៀតរបស់រុស្ស៊ី ។

លោក Anton Siluanov បាននិយាយថា ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានធ្វើការងារយ៉ាងត្រឹមត្រូវដោយខ្លួនបានបន្ថែមមាស និងប្រាក់យន់ទៅក្នុងទុនបម្រុងអន្តរជាតិរបស់រុស្ស៊ី ។

ស្របពេលដែលក្រុមហ៊ុនថាមពលយក្សរបស់រដ្ឋាភិបាលរុស្ស៊ី Gazprom បាននិយាយកាលពីថ្ងៃអង្គារទី6 ខែកញ្ញា កន្លងមកនេះថា ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន សម្រាប់ការទូទាត់ឧស្ម័នធម្មជាតិជាប្រាក់យន់ និងប្រាក់រូបល ជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ដូចកាលពីអតីតកាលទៀតឡើយ ដោយសារតែរុស្ស៊ីកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីខ្លួនប្រឈមទៅនឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ជុំវិញវិបត្តិអ៊ុយក្រែន ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អ៊ុយក្រែនចាប់​ឃុំ​ខ្លួន​មេ​ភូមិ​ម្នាក់ដោយចោទថា បានចូលដៃចូលជើងជាមួយរុស្ស៊ី ​
Next post បារាំងជួបប្រទះជំងឺផ្ដាសាយបក្សីរលកថ្មីឆ្លងខុសរដូវ សម្លាប់បក្សី Gannet អស់ជាច្រើនក្បាល