រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២
China USA

រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិកលោកស្រី Gina Raimondo បានធ្វើទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៤ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃអាទិត្យនេះក្នុងគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកទាំង២ ទោះបីជារដ្ឋបាលលោក បៃដិន បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីរាំងខ្ទប់ការនាំចេញបច្ចេកវិទ្យាអាម៉េរិកដែលងាយរងគ្រោះទៅប្រទេសចិនក៏ដោយ។

លោកស្រី Raimondo បាននិយាយម្តងហើយម្តងទៀតថាសហរដ្ឋអាម៉េរិកមិនចង់បំបែកខ្លួនពីប្រទេសចិនទេ ។ កាលពីខែកក្កដាលោកស្រីក៏បាននិយាយថា អាម៉េរិកមានអត្ថប្រយោជន៍ជាច្រើនក្នុងការធ្វើអាជីវកម្ម (ជាមួយប្រទេសចិន) យើងត្រូវការពារនូវអ្វីដែលយើងត្រូវតែការពារ ។

កាលពីថ្ងៃអង្គារ ប្រទេសចិនបានស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការលុបចោលការរឹតបន្តឹងការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនចំនួន ២៧ របស់ចិន ដោយនិយាយថា វាអំណោយផលដល់ការធ្វើពាណិជ្ជកម្មធម្មតារវាងក្រុមហ៊ុនចិន និងសហរដ្ឋអាម៉េរិក។

France24

Leave a Reply

Your email address will not be published. Required fields are marked *