រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង
Breaking News

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

លោកស្រី Janet Yellen ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង!! រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក Janet Yellen នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនាខែក្រោយ ដើម្បីពិភាក្សាអំពីការកើនឡើងនៃកម្រិតអតិផរណា និងវិធានការដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ យោងតាមប្រភពបាននិយាយថា លោកស្រី Janet Yellen នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃដំណើរទៅកាន់អាស៊ីរបស់គាត់ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ មកពីបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗចំនួន 20 នៅខែក្រោយនេះ ។

ប្រភព ៖ Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *