រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក និង​ចិន​នឹង​ជួប​គ្នា​ជាថ្មីម្ដងទៀត ចំ​ពេល​ភាព​តានតឹងនៅច្រកសមុទ្រ​តៃវ៉ាន់​កើន​ឡើងកម្ដៅកាន់តែខ្លាំង
Breaking News

រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក និង​ចិន​នឹង​ជួប​គ្នា​ជាថ្មីម្ដងទៀត ចំ​ពេល​ភាព​តានតឹងនៅច្រកសមុទ្រ​តៃវ៉ាន់​កើន​ឡើងកម្ដៅកាន់តែខ្លាំង

អ្នកការទូតជាន់ខ្ពស់មកពីសហរដ្ឋអាម៉េរិក និងចិននឹងជួបប្រជុំគ្នានៅថ្ងៃសុក្រជាមួយនឹងភាពតានតឹងខ្ពស់បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយប្រធានសភាអាម៉េរិក Nancy Pelosi និងការសន្យាច្បាស់លាស់ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដិន ថានឹងការពារកោះតៃវ់ាន់ពីការឈ្លានពានរបស់ចិន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុងញូវយ៉ក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ ។ ក្រសួងការបរទេសបាននិយាយថា វាគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បី “រក្សាទំនាក់ទំនងបើកចំហរ និងគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ” ។

កិច្ចប្រជុំនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក បៃដិន បាននិយាយថា កងកម្លាំងសហរដ្ឋអាម៉េរិកនឹងការពារតៃវ៉ាន់ប្រសិនបើមានការឈ្លានពានរបស់ចិន ដោយទាញការឆ្លើយតបដ៏ខឹងសម្បារពីប្រទេសចិនដែលបាននិយាយថា អាម៉េរិកបានបញ្ជូនសញ្ញាខុសទៅកាន់អ្នកដែលស្វែងរកតៃវ៉ាន់ឯករាជ្យ ។

នៅក្នុងការហៅទូរស័ព្ទជាមួយលោក បៃដិន កាលពីខែកក្កដា មេដឹកនាំចិន ស៊ី ជីនពីង បានព្រមានអាម៉េរិកអំពីបញ្ហាតៃវ៉ាន់ដោយនិយាយថា “អ្នកដែលលេងភ្លើងនឹងវិនាសដោយសារវា” ។

បន្ទាប់ពីដំណើរទស្សនកិច្ច​របស់លោក Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីដើមខែមុន ប្រទេសចិនបានដាក់ពង្រាយយន្តហោះជាច្រើនគ្រឿង និងបានបាញ់កាំជ្រួចបាញ់គ្រាប់ពិតនៅជិតកោះនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *