Breaking News

រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken កំពុងធ្វើ​ទស្សនកិច្ចនៅប្រទេសថៃក្នុងថ្ងៃនេះ!!

រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃកាលពីយប់ថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាថ្មីរបស់សហរដ្ឋអាម៉េរិកក្នុងការចូលរួមជាមួយតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់សំខាន់នៃការប្រកួតប្រជែងរបស់អាម៉េរិកជាមួយប្រទេសចិន ហើយខណៈដែលគាត់កំពុងស្វែងរកគំនិតថ្មីអំពីរបៀបស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

ដំណើរទស្សនកិច្ចនៅប្រទេសថៃ ដែលជាសម្ព័ន្ធមិត្តចាស់ជាងគេរបស់អាម៉េរិកនៅអាស៊ីនេះ ប៉ុន្មានថ្ងៃបន្ទាប់ពី​រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលបានចាប់ផ្ដើមដំណើរទស្សនកិច្ចកាន់តែទូលំទូលាយនៅតំបន់អាស៊ីអាគ្នេយ៍ ហើយលោកបានលើកឡើងពីការចំណាយលើហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើនសន្ធឹកសន្ធាប់របស់ទីក្រុងប៉េកាំង ។

​បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសថៃ​ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃចន្ទ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ។

ប្រភព ៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version