Breaking News

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេសលោក Zheng Zeguang មកសួរនាំជុំវិញអាកប្បកិរិយាឈ្លានពានកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងចំពោះតៃវ៉ាន់!!

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss នៅថ្ងៃពុធនេះបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេស លោក Zheng Zeguang ឱ្យពន្យល់ពីសកម្មភាពរបស់ទីក្រុងប៉េកាំងចំពោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក Nancy Pelosi នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ប្រទេសចិនដែលមានកំហឹងបានបន្តធ្វើសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់​ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Pelosi ដែលជាការធ្វើដំណើរកម្រិតខ្ពស់បំផុតទៅកាន់កោះតៃវ៉ាន់ដោយមន្ត្រីអាម៉េរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។

សមយុទ្ធកាលពីសប្តាហ៍មុន រួមមានការបាញ់មីស៊ីលផ្លោង ដែលមួយចំនួនបានហោះពីលើរដ្ឋធានីតៃប៉ិរបស់កោះតៃវ៉ាន់ និងក្លែងធ្វើការវាយប្រហារតាមសមុទ្រ និងផ្លូវអាកាសនៅលើមេឃ និងផ្ទៃទឹកជុំវិញកោះនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version