រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេសលោក Zheng Zeguang មកសួរនាំជុំវិញអាកប្បកិរិយាឈ្លានពានកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងចំពោះតៃវ៉ាន់!!
Read Time:1 Minute, 10 Second
Views:157

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេសលោក Zheng Zeguang មកសួរនាំជុំវិញអាកប្បកិរិយាឈ្លានពានកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងចំពោះតៃវ៉ាន់!!

0 0

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss នៅថ្ងៃពុធនេះបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេស លោក Zheng Zeguang ឱ្យពន្យល់ពីសកម្មភាពរបស់ទីក្រុងប៉េកាំងចំពោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក Nancy Pelosi នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ប្រទេសចិនដែលមានកំហឹងបានបន្តធ្វើសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាននៅជុំវិញកោះតៃវ៉ាន់​ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Pelosi ដែលជាការធ្វើដំណើរកម្រិតខ្ពស់បំផុតទៅកាន់កោះតៃវ៉ាន់ដោយមន្ត្រីអាម៉េរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។

សមយុទ្ធកាលពីសប្តាហ៍មុន រួមមានការបាញ់មីស៊ីលផ្លោង ដែលមួយចំនួនបានហោះពីលើរដ្ឋធានីតៃប៉ិរបស់កោះតៃវ៉ាន់ និងក្លែងធ្វើការវាយប្រហារតាមសមុទ្រ និងផ្លូវអាកាសនៅលើមេឃ និងផ្ទៃទឹកជុំវិញកោះនេះ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ឥណ្ឌាប្រើប្រាស់រូបិយប័ណ្ណរបស់អាស៊ីជំនួសឲ្យរូបិយប័ណ្ណដុល្លារអាម៉េរិកក្នុងការទិញធ្យូងថ្មពីរុស្ស៊ី!!
Next post លោកស្រី Pelosi ភ្លាត់មាត់សរសើរប្រទេសចិនថា ជាប្រទេសដែលមានសេរីភាពបំផុតមួយនៅក្នុងពិភពលោក!!