រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធថា ការចោទប្រកាន់របស់អ៊ុយក្រែនដែលថាកងទ័ពរុស្ស៊ីវាយប្រហារទីក្រុងរបស់រុស្ស៊ីខ្លួនឯងគឺជា ការកុហក!!
Breaking News

លោកបានចង្អុលបង្ហាញជាការឆ្លើយតបទៅនឹងសំណួររបស់ TASS ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយអ្នកការទូតកំពូលវៀតណាម Bui Thanh Son ថា “និយាយមួយម៉ាត់ គឺពួកគេកុហក។ ការពិតត្រូវបានគេដឹងយ៉ាងច្បាស់ ក្រសួងការពារជាតិរបស់យើងបង្ហាញការពិតជារៀងរាល់ថ្ងៃ” ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានសង្កត់ធ្ងន់ថា លោកខាងលិចគួរតែទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួនចំពោះការស្លាប់ជនស៊ីវិលនៅ Donbass និងអ៊ុយក្រែន។ “បណ្តាប្រទេសលោកខាងលិចពិតជាគួរតែទទួលស្គាល់ការទទួលខុសត្រូវរបស់ពួកគេ ដោយមិនគិតពីអ្វីដែលប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី និងក្រុមរបស់គាត់និយាយនោះទេ ។ លោកខាងលិចគួរតែទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួនចំពោះការស្លាប់របស់ជនស៊ីវិល ជាពិសេសនៅ Donbass និងផ្នែកផ្សេងទៀតនៃអ៊ុយក្រែន ដែលរបបទីក្រុងគៀវ កំពុងប្រើប្រាស់អាវុធ​ដែលផ្តល់ដោយលោកខាងលិច​ប្រឆាំងនឹងជនស៊ីវិលជាឧបករណ៍បំភិតបំភ័យ ។ ជាទូទៅវាគឺជាអំពើភេរវកម្មរបស់រដ្ឋ” អ្នកការទូតកំពូលរុស្ស៊ីបានសង្កត់ធ្ងន់។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយមុននេះថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានកំណត់គោលដៅលើតំបន់លំនៅដ្ឋានក្នុងទីក្រុង Belgorod និង Kursk របស់រុស្ស៊ី ដោយប្រើប្រាស់មីស៊ីល Tochka-U ជាមួយនឹងគ្រាប់បែកចង្កោម និងយន្តហោះគ្មានមនុស្សបើក Tu-143 Reis នៅព្រឹកថ្ងៃអាទិត្យ ។

ប្រភព ៖ TASS

Leave a Reply

Your email address will not be published. Required fields are marked *