Breaking News

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់និយាយថា ប្រទេសចិនស្វែងរកលេសសម្រាប់សមយុទ្ធយោធា ហើយលេសលើកនេះពួកគេបានប្រើដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi ដើម្បីបានធ្វើសមយុទ្ធ!!

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនស្វែងរកលេសសម្រាប់សមយុទ្ធយោធា ហើយលេសលើកនេះគឺជាដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

លោក Wu បាននិយាយថា ប្រទេសចិននឹងមិនអាចរៀបចំយន្តហោះគ្មានមនុស្សបើក ការវាយប្រហារតាមអ៊ីនធឺណិត និងយុទ្ធនាការព័ត៌មានមិនពិតក្នុងរយៈពេលដ៏ខ្លីបែបនេះទេ ។

គាត់បាននិយាយថា មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយជាមួយនឹងរបបមួយដែលព្យាយាមបំភិតបំភ័យតៃវ៉ាន់គឺបង្ហាញថា តៃវ៉ាន់មិនមានការ​ភិតភ័យនោះទេ ។

លោកក៏បាននិយាយផងដែរថា ការធ្វើសមយុទ្ធយោធារបស់ប្រទេសចិន នៅជុំវិញកោះតៃវ៉ាន់គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ហើយបានរារាំងផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយនៅក្នុងពិភពលោក ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version