រដ្ឋមន្ត្រីការបរទេសចិនហៅដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោកស្រី Pelosi ថាជារឿងឆ្កួតលីលា និងខ្វះវិចារណញ្ញាណ!!
Read Time:1 Minute, 22 Second
Views:153

រដ្ឋមន្ត្រីការបរទេសចិនហៅដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោកស្រី Pelosi ថាជារឿងឆ្កួតលីលា និងខ្វះវិចារណញ្ញាណ!!

0 0

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ បានហៅដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ថាជាសកម្មភាពដ៏ឆ្កួតលីលា គ្មានការទទួលខុសត្រូវ និងមិនសមហេតុផលរបស់សហរដ្ឋអាម៉េរិក នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

លោក Wang ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយបាននិយាយថា ប្រទេសចិនបានខិតខំប្រឹងប្រែងចរចាតាមការទូតខ្លាំងបំផុត ដើម្បីបញ្ចៀសវិបត្តិ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យផលប្រយោជន៍ស្នូលរបស់ខ្លួនត្រូវរងគ្រោះឡើយ ។
វិធានការបច្ចុប្បន្ន និងអនាគតរបស់ចិន គឺជាវិធានការការពារចាំបាច់ និងទាន់ពេលវេលា ដែលត្រូវបានពិចារណា និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ សំដៅការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ស្របតាមច្បាប់អន្តរជាតិ នេះបើតាមទូរទស្សន៍ រដ្ឋចិន CCTV បានដកស្រង់សម្តីលោក Wang ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post លោក វ៉ូឡូឌីមៀរ ហ្សេលេស្គី បាននិយាយថា លោកចង់ធ្វើការជួបចរចាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដើម្បីឲ្យគាត់ជួយបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន!!
Next post តៃវ៉ាន់បានបាញ់ភ្លើងផ្ដល់សញ្ញា ឬ Flares ដាក់លើយន្តហោះគ្មានមនុស្សបើករបស់ចិន ដើម្បីដេញយន្តហោះទាំងនេះឲ្យចេញពីដែនដីរបស់ខ្លួន!!