រដ្ឋកាលីហ្វ័រញ៉ានឹងឈប់លក់រថយន្តប្រើសាំងនៅត្រឹមឆ្នាំ2035
Breaking News

រដ្ឋកាលីហ្វ័រញ៉ានឹងឈប់លក់រថយន្តប្រើសាំងនៅត្រឹមឆ្នាំ2035

រដ្ឋកាលីហ្វ័រញ៉ាតម្រូវឱ្យយានជំនិះទាំងអស់ដែលលក់នៅក្នុងរដ្ឋនេះ ជារថយន្តអគ្គិសនីទាំងអស់ ឬជារថយន្ដ (Plug-in Hybrid Electric Vehicle – PHEV) នៅក្នុងឆ្នាំ2035 ។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនល្បឿនចេញពីការប្រើប្រាស់យានជំនិះប្រើប្រាស់ប្រេងសាំង ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កាលពីខែកញ្ញា ឆ្នាំ2020 អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសអំពីផែនការក្នុងការបញ្ឈប់ការប្រើប្រាស់រថយន្តប្រើសាំងឱ្យបានត្រឹមឆ្នាំ2035 ។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ទី25 ខែសីហាម្សិលមិញនេះ ក្រុមប្រឹក្សាធនធានក្នុងបរិយាកាសប្រចាំក្នុងរដ្ឋកាលីហ្វ័រញ៉ា (CARB) បានបោះឆ្នោតអនុម័តបទប្បញ្ញត្តិថ្មីដែលត្រូវបានកំណត់ថា នឹងបង្កើនការប្រើប្រាស់រថយន្តគ្មានការបំភាយឧស្ម័នពុលនៅឆ្នាំ2026 ប៉ុន្តែចាំបាច់ណាស់នឹងត្រូវរង់ចាំឱ្យប្រធានាធិបតី ចូ បៃដិន អនុម័តច្បាប់ថ្មីនេះសិន នឹងត្រូវរង់ចាំរហូតដល់ច្បាប់នេះចូលជាធរមាន ។

មន្ត្រីប្រចាំក្នុងរដ្ឋកាលីហ្វ័រញ៉ាបានបង្ហើបឱ្យដឹងថា ច្បាប់ថ្មីនេះនឹងធ្វើការកាត់បន្ថយការបំពុលទៅក្នុងបរិយាកាស ដែលកើតចេញពីផ្សែងរថយន្ដ ឱ្យបាន28% នៅក្នុងឆ្នាំ2037 បទប្បញ្ញត្តិនេះតម្រូវឱ្យ 35%នៃរថយន្តថ្មីដែលនឹងត្រូវដាក់ក្នុងរដ្ឋនេះ ត្រូវតែជារថយន្ដ PHEV , រថយន្តអគ្គិសនី (EV) ឬ ជារថយន្តប្រើប្រាស់ឥន្ធនៈអ៊ីដ្រូសែន ឱ្យបាននៅក្នុងឆ្នាំ2026 ហើយវានឹងត្រូវបង្កើនឡើងឱ្យដល់68% នៅក្នុងឆ្នាំ2030 និង100% នៅក្នុងឆ្នាំ2035 ។

Leave a Reply

Your email address will not be published. Required fields are marked *