Breaking News

យ៉ាងហោចណាស់មានមនុស្ស១០នាក់បានស្លាប់ និង៣នាក់កំពុងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅខេត្តហ៊ូណានភាគកណ្តាលប្រទេសចិន ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បាននិយាយកាលពីយប់ថ្ងៃពុធថា ខ្យល់ព្យុះបានបោកបក់មកលើខេត្តនេះ ចាប់តាំងពីដើមខែមិថុនា មក ស្ថានីយត្រួតពិនិត្យជំនន់ទឹកភ្លៀងមួយចំនួនបានរាយការណ៍ពីជំនន់ទឹកភ្លៀងក្នុងកម្រិតខ្ពស់បំផុតប្រវត្តិសាស្ត្រ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបាននិយាយថា មនុស្សប្រហែល 1.8 លាននាក់បានរងផលប៉ះពាល់នៅក្នុងខេត្តភាគច្រើនជាតំបន់ភ្នំ ដែលជាតំបន់ភ្នំ ដែលក្នុងនោះ 286.000 ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ខណៈដែលផ្ទះជាង 2,700 ត្រូវបានខូចខាត ឬដួលរលំទាំងស្រុង ហើយអាជ្ញាធរបានបញ្ជូនតង់-គ្រែ (ដែលអាចបត់បាន) អាហារ និងសំលៀកបំពាក់ទៅកាន់តំបន់រងគ្រោះ ។

ប្រទេសចិនតែងតែជួបប្រទះនូវទឹកជំនន់ក្នុងអំឡុងពេលរដូវក្តៅ ដែលភាគច្រើនជាញឹកញាប់នៅតំបន់កណ្តាល និងភាគខាងត្បូងដែលមានទំនោរទទួលបានទឹកភ្លៀងច្រើនបំផុត ។ ទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺក្នុងឆ្នាំ 1998 នៅពេលដែលមនុស្សជាង 2,000 នាក់បានស្លាប់ និងជិត 3 លានផ្ទះត្រូវបានបំផ្លាញ ភាគច្រើននៅតាមដងទន្លេ Yangtze ដែលជាទន្លេដ៏ខ្លាំងបំផុតរបស់ប្រទេសចិន ។

ប្រភព ៖ Xinhua

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version