Breaking News

យ៉ាងហោចណាស់មនុស្ស 12 នាក់ រួមទាំងកុមារផងដែរ បានស្លាប់បន្ទាប់ពី​មីស៊ីលរុស្ស៊ី3 គ្រាប់បានវាយប្រហារទីតាំងជនស៊ីវិលក្នុងទីក្រុង Vinnytsya របស់ប្រទេសអ៊ុយក្រែន!!

យ៉ាងហោចណាស់មនុស្ស 12 នាក់ រួមទាំងកុមារផងដែរ បានស្លាប់បន្ទាប់ពីគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីបានវាយប្រហារទីក្រុងមួយផ្សេងទៀតរបស់អ៊ុយក្រែន ។

មន្ត្រីក្នុងតំបន់បាននិយាយថា មីស៊ីលចំនួនបីគ្រាប់បានវាយប្រហារទៅលើប្លុកការិយាល័យ និងអគារលំនៅដ្ឋាននៅក្បែរនោះក្នុងទីក្រុង Vinnytsya របស់អ៊ុយក្រែននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។​


វីដេអូបង្ហាញពីអគ្គិភ័យកំពុងឆាបឆេះក្នុងចំណតរថយន្តក្បែរអាគារ ជាមួយនឹងផ្សែងខ្មៅយ៉ាងក្រាស់ហោះឡើងលើអាកាស ខណៈដែលអ្នកពន្លត់អគ្គីភ័យបានប្រញាប់ទៅកន្លែងកើតហេតុ ។

https://ebook-cambodia.com/wp-content/uploads/2022/07/russiaisaterrorisstate.mp4
Video : Kyiv Post


ប្រធានាធិបតី ហ្សេលេនស្គី បានចាត់ទុកប្រទេសរុស្ស៊ីថាជា “រដ្ឋភេរវករ” ខណៈដែលលោកបានថ្កោលទោសការវាយប្រហារនេះ ដែលកើតចេញពីការវាយប្រហារម្តងហើយម្តងទៀតលើតំបន់ស៊ីវិលនៅទូទាំងប្រទេស ។ ជារៀងរាល់ថ្ងៃ រុស្ស៊ីសម្លាប់ប្រជាជនស៊ីវិល សម្លាប់កុមារអ៊ុយក្រែន ដោយបាញ់គ្រាប់រ៉ុក្កែតទៅកាន់ទីតាំងជនស៊ីវិល ដែលមិនមានយោធា។

ប្រភព ៖ Daily Mail Online

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version