យោធាតៃវ៉ាន់បានបាញ់ភ្លើងផ្ដល់សញ្ញា ឬ Flare ដើម្បីព្រមានយន្តហោះគ្មានមនុស្សបើករបស់ចិនជាថ្មីដែលបានហោះរំលោភលើដែនកោះរបស់ខ្លួន !!
Breaking News

យោធាតៃវ៉ាន់បានបាញ់ភ្លើងផ្ដល់សញ្ញា ឬ Flare ដើម្បីព្រមានយន្តហោះគ្មានមនុស្សបើករបស់ចិនជាថ្មីដែលបានហោះរំលោភលើដែនកោះរបស់ខ្លួន !!

ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបាញ់ភ្លើងផ្ដល់សញ្ញា កាលពីល្ងាចថ្ងៃសុក្រ ដើម្បីព្រមានយន្តហោះគ្មានមនុស្សបើកចំនួន 7 គ្រឿងដែលកំពុងហោះហើរលើកោះ Kinmen ដែលជាតំបន់ដាច់ស្រយាលរបស់ខ្លួន និងដើម្បីព្រមានយន្តហោះមិនស្គាល់អត្តសញ្ញាណដែលកំពុងហោះហើរលើកោះ Matsu ​របស់ខ្លួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កងទ័ពរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់នៅក្នុងតំបន់ទាំងពីរ ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនៃប្រទេសចិនដីគោក បន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំក្នុងសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយប្រធានសភាតំណាងសហរដ្ឋអាម៉េរិកលោកស្រី Nancy Pelosi ។

Leave a Reply

Your email address will not be published. Required fields are marked *