Breaking News

យោធាចិននិយាយថា ខ្លួនកំពុងឃ្លាំមើលនាវារបស់កងទ័ពជើងទឹកអាម៉េរិក ដែលកំពុងធ្វើដំណើរនៅច្រកសមុទ្រតៃវ៉ាន់

យោធាចិនបាននិយាយព្រឹកពីថ្ងៃអាទិត្យនេះថា ខ្លួនកំពុងឃ្លាំមើលនាវាកងទ័ពជើងទឹកអាម៉េរិក ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយរក្សាការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនជាស្រេច ដើម្បីកម្ចាត់ការបង្កហេតុណាមួយ នេះបើយោងតាមរចេញផ្សាយដោយសារព័ត៌មាន Reuters ។

កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បាននិយាយថា នាវាចម្បាំងបំពាក់ដោយមីស៊ីលនាំផ្លូវ USS Antietam និងនាវា USS Chancellorsville បានធ្វើ “ការឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់” នៅថ្ងៃអាទិត្យនេះ ស្របតាមច្បាប់អន្តរជាតិ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version