Breaking News

យន្តហោះរបស់ក្រុមហ៊ុន Ethiopian Airlines មិនព្រមចុះចតដោយសារតែអ្នកបើកបរ និងជំនួយការដេកលក់

អ្នកបើកបរ និងសហការីរបស់គាត់បានដេកលក់ព្រមគ្នាខណៈពេលកំពុងបើកបរយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines នៅរយៈកម្ពស់ 37,000 feet (11,000 ម៉ែត្រ) ហោះនាំអ្នកដំណើរទាំងអស់ហួស Runway តែសំណាងល្អណាស់ដែលប្រព័ន្ធសំឡេងរោទិ៍បានបន្លឺសម្លេងខ្លាំងៗ ដាស់ពួកគេឱ្យប្រញាប់ញាល់ហោះចូលគន្លងផ្លូវកោងនាំយន្តហោះត្រឡប់ទៅចុះចតដោយសុវត្ថិភាពវិញក្នុងរយៈពេល 25នាទីបន្ទាប់ ។

ហេតុការណ៍ដ៏រន្ធត់ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនេះ បានកើតឡើងនៅរវាងជើងហោះហើរពីទីក្រុង Khartoum ប្រទេសស៊ូដង់ ទៅកាន់ទីក្រុង Addis Ababa ប្រទេសអេត្យូពី កាលពីថ្ងៃច័ន្ទ ទី15 ខែសីហាកន្លងមកនេះ ។ គេហទំព័រសារព័ត៌មាន Aviation Herald បានរាយការណ៍ថា “អ្នកបើកបរយន្តហោះទាំងពីរនាក់បានដេកលក់ព្រមគ្នា” ហើយ “យន្តហោះបានហោះរំលងអាកាសយានដ្ឋានអន្តរជាតិ Addis Ababa Bole” នៅរយៈកម្ពស់ 37,000 feet នេះបើយោងតាមការចុះផ្សាយរបស់ CNN ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version