Breaking News

យន្តហោះបុកគ្នានៅអាកាសយានដ្ឋានសហរដ្ឋអាម៉េរិកមួយកន្លែងបណ្ដាលឲ្យស្លាប់មនុស្សជាច្រើននាក់!!

យន្តហោះ2គ្រឿងបុកគ្នានៅព្រលានយន្តហោះក្នុងទីក្រុង Watsonville រដ្ឋ California សហរដ្ឋអាម៉េរិក ដោយរបាយការណ៍បឋមបានបង្ហាញថា មានមនុស្សជាច្រើននាក់បានស្លាប់ក្នុងឧប្បទ្ទវហេតុនេះ ។ មន្ត្រីសមត្ថកិច្ចក្នុងទីក្រុង Watsonville បាននិយាយថា មនុស្សជាច្រើននាក់បានស្លាប់ នៅពេលដែលយន្តហោះទាំងពីរគ្រឿងបានបុកគ្នា ខណៈពេលដែលពួកគេព្យាយាមចុះចតនៅក្នុងព្រលានយន្តហោះ Watsonville ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង2 និង56នាទី (ម៉ោងក្នុងស្រុក) រសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។

រដ្ឋបាលអាកាសចរណ៍ស៊ីវិលសហព័ន្ធអាម៉េរិក (FAA) បាននិយាយថា យន្តហោះ Cessna ដែលជាយន្ដហោះបំពាក់ដោយម៉ាស៊ីនតែមួយគ្រឿង និងយន្ដហោះ Cessna 340 ដែលជាយន្ដហោះបំពាក់ដោយម៉ាស៊ីនភ្លោះ បានជួបឧប្បទ្ទវហេតុបុកគ្នា ខណៈពេលដែលអ្នកបើកយន្តហោះទាំងពីរគ្រឿងកំពុងចុះចតនៅអាកាសយានដ្ឋានក្រុង Watsonville ។ យ៉ាងណាមិញ រដ្ឋបាលអាកាសចរណ៍ស៊ីវិលសហព័ន្ធអាម៉េរិក (FAA) និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់សហរដ្ឋអាម៉េរិក (NTSB) នឹងពន្លឿនការស៊ើបអង្កេតក្នុងករណីនេះ ដើម្បីស្វែងរកមូលហេតុនៃឧប្បទ្ទវហេតុនេះ ក្នុងនោះដែរ NTSB មានតួនាទីទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ធ្វើការស៊ើបអង្កេតក្នុងករណីនេះ និងរាយការណ៍អំពីដំណើរការទៅតាមនោះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version