យន្តហោះចម្បាំង និងបាឡុងចិនហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ មួយខែមុនការបោះឆ្នោតប្រធានាធិបតីរបស់តៃវ៉ាន់
China

យន្តហោះចម្បាំង និងបាឡុងចិនហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ មួយខែមុនការបោះឆ្នោតប្រធានាធិបតីរបស់តៃវ៉ាន់

យន្តហោះចម្បាំងរបស់ចិនចំនួន ១២ គ្រឿង និងបាឡុងដែលសង្ស័យថាជាបាឡុងអាកាសធាតុបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមដ៏រសើបរបស់ច្រកសមុទ្រតៃវ៉ាន់ក្នុងការបង្កើនភាពតានតឹងប្រហែលមួយខែមុនពេលការបោះឆ្នោតប្រធានាធិបតីរបស់កោះនេះ ដែលក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់នៅរសៀលថ្ងៃសុក្រទី ៨ ខែធ្នូ នេះ។

ក្រសួងការពារជាតិបាននិយាយថា បាឡុងរបស់ចិននេះបានឆ្លងកាត់ភាគនិរតីនៃទីក្រុងកំពង់ផែ Keelung ភាគខាងជើងកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់មកបន្តទៅទិសខាងកើត មុនពេលបាត់ខ្លួន ដែលអាចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជាមានភាពមិនប្រាកដប្រជាមួយចំនួនអំពីថាតើបាឡុងនេះត្រូវបានដំណើរការដោយផ្ទាល់ដោយកងទ័ពរំដោះប្រជាជនចិននោះទេ ។

ក្រសួងការពារជាតិរបស់តៃវ៉ាន់បញ្ជាក់ផងដែរថា យន្តហោះយោធាចិនចំនួន ២៦ គ្រឿងត្រូវបានគេរកឃើញហោះនៅច្រកសមុទ្រតៃវ៉ាន់ ដែលរួមជាមួយនឹងនាវាកងទ័ពជើងទឹកចិនចំនួន ១០ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅថ្ងៃសុក្រនេះ ។ ក្នុងចំណោមយន្តហោះទាំងនោះ យន្តហោះចម្បាំងចិនចំនួន ១២ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ដែលធ្លាប់បម្រើជាព្រំដែនមិនផ្លូវការរវាងភាគីទាំងពីរ ។

ឧបទ្ទវហេតុនេះបានកើតឡើងតែជាងមួយខែមុនពេលកោះតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដែលនឹងរៀបចំឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយចោទជាសំណួរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនដែលអាចមានឥទ្ធិពលលើការបោះឆ្នោត។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *