Breaking News

យន្តហោះចម្បាំងរបស់អាម៉េរិកត្រូវបានខ្យល់វាយឲ្យធ្លាក់ពីលើនាវាផ្ទុកយន្តហោះអំឡុងពេលមានអាកាសធាតុអាក្រក់!!

កងទ័ពជើងទឹកអាម៉េរិកបានប្រកាសកាលពីថ្ងៃអាទិត្យថា យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកមួយគ្រឿងដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើ នាវាផ្ទុកយន្តហោះនៅសមុទ្រមេឌីទែរ៉ាណេត្រូវបានខ្យល់វាយឲ្យធ្លាក់ចេញពីនាវាផ្ទុកយន្តហោះ កាលពីថ្ងៃសុក្រក្នុងអំឡុងពេលអាកាសធាតុអាក្រក់ ។

កងទ័ពជើងទឹកអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំង F/A-18 Super Hornet បានធ្លាក់ចេញពីលើនាវា USS Harry S. Truman ក្នុងអំឡុងពេល “អាកាសធាតុអាក្រក់ដែលមិននឹកស្មានដល់” ។

F/A-18 Super Hornet

កងទ័ពជើងទឹកបាននិយាយថា អ្នកបើកយន្តហោះម្នាក់ដែលបានទទួលរងរបួសស្រាលក្នុងអំឡុងពេលអាកាសធាតុអាក្រក់គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយរំពឹងថានឹងជាសះស្បើយពេញលេញក្នុងពេលឆាប់ៗ ។ កងទ័ពជើងទឹកបាននិយាយថា “នាវាផ្ទុកយន្តហោះ USS Harry S. Truman និងយន្តហោះនៅតែមានសមត្ថភាពពេញលេញដដែល” ។
ឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត នេះបើយោងតាមកងទ័ពជើងទឹក ។ កងទ័ពជើងទឹកមិនច្បាស់ទេថា តើយន្តហោះនោះត្រូវបានគេរកឃើញឬក៏អត់ទេ ខណៈកិច្ចខិតខំប្រឹងប្រែងសង្គ្រោះកំពុងដំណើរការ ។

ប្រភព ៖ Washington Examiner

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version