ទីភ្នាក់ងារការពារជាតិបាននិយាយថា យន្តហោះចម្បាំងផលិតក្នុងស្រុករបស់កូរ៉េខាងត្បូងបានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងប្រកបដោយជោគជ័យក្នុងថ្ងៃអង្គារនេះ ចំពេលមានការជំរុញឱ្យស្វែងរកការជំនួសយន្តហោះយោធាដែលមានវ័យចំណាស់ក្នុងការប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីប្រទេសជិតខាងកូរ៉េខាងជើង។
យន្តហោះជំនាន់ក្រោយដែលអភិវឌ្ឍដោយក្រុមហ៊ុន Korea Aerospace Industries (KAI) នៅក្នុងគម្រោងមួយផ្នែកដែលគាំទ្រដោយប្រទេសឥណ្ឌូនេស៊ី ត្រូវបានរចនាឡើងជាជម្រើសដែលមានតម្លៃថោក និងតិចបំផុតបើធៀបនឹង F-35 ដែលផលិតដោយសហរដ្ឋអាម៉េរិក ដែលកូរ៉េខាងត្បូងកំពុងប្រើប្រាស់សព្វថ្ងៃ ។
យន្តហោះគំរូមួយដែលមានឈ្មោះថា KF-21 បានហោះចេញពីមូលដ្ឋានទ័ពអាកាសមួយក្នុងទីក្រុង Sacheon នៅម៉ោង ៣ និង ៤០ នាទីរសៀល ហើយបានហោះហើរប្រហែល 30 នាទី ។ យន្តហោះថ្មីនេះប្រឈមនឹងការធ្វើតេស្តបន្ថែមទៀតរហូតដល់ឆ្នាំ 2026 នៅពេលដែលការផលិតទ្រង់ទ្រាយធំត្រូវបានកំណត់ចាប់ផ្តើម។
ប្រភព ៖ Reuters