មេប៉ូលីសនៃទីក្រុងណារ៉ារបស់ប្រទេសជប៉ុនបាននិយាយថា គាត់ ទទួលខុសត្រូវចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe!!
Breaking News

មេប៉ូលីសនៃទីក្រុងណារ៉ារបស់ប្រទេសជប៉ុនបាននិយាយថា គាត់ ទទួលខុសត្រូវចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe!!

មេប៉ូលីសនៃទីក្រុងណារ៉ារបស់ប្រទេសជប៉ុនបាននិយាយថាគាត់ “ទទួលខុសត្រូវ” ចំពោះការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe ។

លោក Tomoaki Onizuka មេប៉ូលីសប្រចាំខេត្ត Nara បានប្រាប់ថា “បន្ទាប់ពីរបាយការណ៍ដំបូងនៃឧបទ្ទវហេតុបានកើតឡើងនៅម៉ោង 11:30 ព្រឹក ហើយស្ថានភាពត្រូវបានលាតត្រដាង វាជាកំហុសធ្ងន់ណាស់សម្រាប់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា សោកស្តាយណាស់ក្នុងការអនុវត្តច្បាប់រយៈពេល 27 ឆ្នាំរបស់ខ្ញុំ” ។ នេះបើតាមCNNបានរាយការណ៍ ។

វីដេអូនៃការធ្វើឃាតកាលពីថ្ងៃសុក្របានបង្ហាញឲ្យឃើញពីកង្វះខាតការយកចិត្តទុកដាក់ចំពោះកន្លែងបើកចំហនៅពីក្រោយខ្នងលោក Abe នៅពេលដែលគាត់បានថ្លែងសុន្ទរកថាយុទ្ធនាការមុនការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃអាទិត្យ។

លោក Onizuka ដែលកំពុងតែរំជួលចិត្តបានបន្តថា “ខ្ញុំមានអារម្មណ៍ថា ទម្ងន់នៃការទទួលខុសត្រូវជារបស់ខ្ញុំ” ។ “យើងមិនអាចបដិសេធបានទេថា ដោយសារការរបៀបចំសន្តិសុខមិនបានល្អទើបរឿងក្លាយទៅជាបែបនឹង ។

ប្រភព ៖ CNN

Leave a Reply

Your email address will not be published. Required fields are marked *