កាសែត Nikkei បានរាយការណ៍ថា ប្រធានទីភ្នាក់ងារប៉ូលិសជាតិរបស់ប្រទេសជប៉ុន លោក Itaru Nakamura នៅថ្ងៃព្រហស្បតិ៍នេះ នឹងចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវជុំវិញការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីខែកក្កដា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuter ។
លោក Nakamura ធ្លាប់បានសម្តែងការសោកស្តាយចំពោះការបរាជ័យរបស់ប៉ូលីសក្នុងការការពារលោក Abe នៅឯការបង្ហាញខ្លួនរបស់គាត់នៅឯការប្រមូលផ្តុំយុទ្ធនាការមួយកាលពីថ្ងៃទី 8 ខែកក្កដា ហើយបានសារភាពថាមានកំហុសនៅក្នុងផែនការការពារលោក Abe ។