លោកឧត្តមសេនីយ៍ឯក General Sir Patrick Sanders បានចូលកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោករបស់ចក្រភពអង់គ្លេសជំនួសឲ្យលោក Mark Carleton Smith!! ឧត្តមសេនីយ៍ឯក General Sir Patrick Sanders បានថ្លែងសន្ទរកថាកាលពីថ្ងៃចន្ទ ក្នុងពិធីចូលកាន់តំណែងថ្មីរបស់លោក ពាក់ព័ន្ធទៅនឹងទីក្រុងម៉ូស្គូថា “កងទ័ពយើងកំពុងតែមានហានិភ័យខ្ពស់ ហើយខ្ញុំត្រូវធ្វើឲ្យកងទ័ពរបស់យើងកាន់តែមានសក្កានុពលតាមដែលអាចធ្វើទៅបាន” “យើងជាពលទាហានក្នុងកំឡុងពេលមានសង្គ្រាមក្នុងតំបន់អឺរ៉ុប យើងត្រូវត្រៀមលក្ខណៈឲ្យរួចរាល់សម្រាប់ការប្រយុទ្ធក្នុងសង្គ្រាមនៃតំបន់មួយនេះ” “ពេលនេះកងទ័ពរបស់យើងចាំបាច់ណាស់ត្រូវអភិវឌ្ឍសក្កានុពលរបស់ខ្លួន ដើម្បីអាចសហការគ្នាជាមួយកងទ័ពសម្ពន្ធមិត្តរបស់យើងបាន និងឈានដល់ការដណ្ដើមជ័យជំនះលើកងទ័ពរុស្ស៊ីក្នុងសមរភូមិមួយនេះបាន” ។
ប្រភព ៖
inews